#យុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ
ជារៀងរាល់ឆ្នាំ យុទ្ធនាការ ១៦ ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ចាប់ផ្តើមពីថ្ងៃទី២៥ វិច្ឆិកា ជាទិវាអន្តរជាតិដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងបញ្ចប់ទៅវិញនៅថ្ងៃទី១០ធ្នូ ទិវាសិទ្ធិមនុស្ស។
តាមរយៈកម្មវិធី ACCESS 2 អូស្ត្រាលីចាប់ដៃគូជាមួយអង្គការចំនួន ៥ ដើម្បីផ្តល់សេវាប្រកបដោយគុណភាពសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ នៅខេត្តសៀមរាប អូស្ត្រាលីសហការជាមួយអង្គការជំនួយផ្នែកច្បាប់ (Legal Aid Cambodia) ដើម្បីផ្តល់ជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃដល់អ្នកដែលត្រូវការជំនួយ។
ជួបជាមួយ លោកស្រី កុយ កិត្យា មេធាវីតស៊ូមតិដើម្បីជនរងគ្រោះដោយអំពើរហិង្សាទាក់ទងនឹងយេនឌ័រ។ លោកស្រីផ្តល់ជំនួយផ្នែកច្បាប់ ពីដំណើរការតុលាការ ដោយធានាថាជនជនគ្រោះទាំងនោះទទួលបានការសេវាដែលពួកគេត្រូវការដើម្បីស្វែងរកយុត្តិធម៌។ លោកស្រី កិត្យា ក៏សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងការឆ្លើយតបរបស់សហគមន៍ទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
ការងាររបស់លោកស្រីបានផ្លាស់ប្តូរជីវិតរបស់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រជាង ៣០០ នាក់នៅក្នុងខេត្តសៀមរាប ដោយជួយឱ្យពួកគេទទួលបានសេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមឡើងវិញ។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី ACCESS 2 សូមចូលទៅកាន់៖ www.access2cambodia.org
